Real Fresh French Mud Scrub

29.97$

Description

ជាស្ក្រាប់ដុសមុខប្រភេទល្បាយ ដែលផ្ទុកទៅដោយម្សៅភក់សមុទ្រ (French Sea Mud Powder) ដែលបានមកពីបាតសមុទ្រសម្រាប់ការថែរក្សាស្បែកមុខប្រេង។ ការលាយបញ្ចូលគ្នារវាងផ្លែ Quince និងជីអង្កាម សម្រាប់ការធ្វើអោយស្បែកមានសភាពស្រស់ថ្លាឡើងវិញ។ ការផ្សំពីម្សៅផ្លែApricot ជួយជម្រះភាពកខ្វក់ និងកោសិកាចាស់ៗ ដែលមាននៅលើស្បែក។  អាចប្រើបានសម្រាប់ស្បែកមុខទូទៅ និងស្បែកមុខខ្លាញ់។

របៀបប្រើៈ ដួសស្ក្រាប់ក្នុងបរិមាណសមរម្យដាក់លើបាតដៃសើម រួចយកទៅដុសលើមុខ បន្ទាប់មកលាងមុខជាមួយទឹកស្អាតជាការស្រេច។ ប្រើ១សប្ដាហ៍អាចប្រើបានពី១ – ២ដង។

ចំណាំៈ ពណ៍ និងបរិមាណអាចខុសគ្នាអាស្រ័យលើធាតុផ្សំធម្មជាតិ។ ម្សៅភក់សមុទ្រគឺសើម ដូចនេះម៉ាសអាចមើលទៅសភាពចេញទឹក តែវានៅតែអាចប្រើបានធម្មតា។ ស្ក្រាប់នេះមានផ្ទុកទៅដោយស្លឹកតែបៃតងធម្មជាតិ ដូចនេះដបរបស់វាអាចបាត់ពណ៍ដោយសារតែបាតុភូតពណ៍ត្នោតរបស់ស្លឹកតែបៃតង តែវាមិនមានផលប៉ះពាល់ដល់ផលិតផលឡើង វានៅតែអាចប្រើបាន។ បើសិនជាអាច សូមដាក់វាក្នុងទូរទឹកកកមុននឹងប្រើ។