Real Fresh French Mud Pack

29.97$

Description

ជាម៉ាសបិទមុខប្រភេទល្បាយ ដែលផ្ទុកទៅដោយម្សៅភក់សមុទ្រ (French Sea Mud Powder) ដែលបានមកពីបាតសមុទ្រសម្រាប់ការថែរក្សាស្បែកមុខប្រេង។ ការចម្រាញ់ចេញពីផ្លែ Quince ជួយធ្វើអោយរន្ធញើសមានសភាពស្អាត និងជួយរក្សាសំណើមដល់ស្បែកមុខ។ អាចប្រើបានសម្រាប់ស្បែកមុខទូទៅ និងស្បែកមុខខ្លាញ់។

របៀបប្រើៈ បន្ទាប់ពីលាងមុខស្អាត បៀកម៉ាសក្នុងបរិមាណសមរម្យរួចលាបនៅលើមុខអោយសព្វ ទុករយៈពេល១០នាទី នៅពេលដែលស្បែកមានសភាពតឹង ដែលបណ្ដាលមកពីសាច់ម៉ាសស្ងួត លាងមុខជាមួយទឹកស្អាតជាការស្រេច។ ប្រើ១សប្ដាហ៍អាចប្រើបានពី១ – ២ដង។

ចំណាំៈ ពណ៍ និងបរិមាណអាចខុសគ្នាអាស្រ័យលើធាតុផ្សំធម្មជាតិ។ ម្សៅភក់សមុទ្រគឺសើម ដូចនេះម៉ាសមើលទៅមានសភាពចេញទឹក តែវានៅតែអាចប្រើបានធម្មតា។ ម៉ាសនេះមានផ្ទុកទៅដោយស្លឹកតែបៃតងធម្មជាតិ ដូចនេះដបរបស់វាអាចបាត់ពណ៍ដោយសារតែបាតុភូតពណ៍ត្នោតរបស់ស្លឹកតែបៃតង តែវាមិនមានផលប៉ះពាល់ដល់ផលិតផលឡើង វានៅតែអាចប្រើបាន។ បើសិនជាអាច សូមដាក់វាក្នុងទូរទឹកកកមុននឹងប្រើ។